Friday, October 10, 2025

វិមានក្រឹមឡាំងប្រាប់​ថា ខ្លួននឹងគាំទ្រលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព

វិមានក្រឹមឡាំងប្រាប់​ថា ខ្លួននឹងគាំទ្រលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព Connect with us ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយ​នា​ថ្ងៃសុក្រ​ទី​១០​ខែតុលា​នេះ​ថា ប្រទេសរុស្ស៊ីនឹងគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព។ លោក Yuri Ushakov (រូបថត៖ Reuters) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក Ushakov បានប្រាប់អ្នកយកព័ត៌មានរដ្ឋ​រុស្ស៊ី TASS ថា «វិមានក្រឹមឡាំងនឹងគាំទ្របេក្ខភាពរបស់លោក ត្រាំ» ដោយកត់សម្គាល់ពីការកោតសរសើររបស់ទីក្រុងមូស្គូចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ២០២៥ នឹងត្រូវបានប្រកាសនា​ថ្ងៃ​សុក្រនេះ ទោះបីជាអ្នកវិភាគនិយាយថា លោក ត្រាំ ទំនង​ជា​មិន​អាច​ទទួល​បាន​ពាន​រង្វាន់​នេះ​នៅ​ឡើយ​ទេ។ រុស្ស៊ី​បាន​សម្តែង​ការ​ដឹងគុណ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ប៉ុនប៉ង​របស់​លោក ត្រាំ ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។ ការ​ប្រកាស​ការ​គាំទ្រ​របស់​រុស្ស៊ី ធ្វើ​ឡើង​​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​លើក​ឡើង​ថា ក្រុងកៀវ នឹងតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់​ណូបែល​សន្តិភាព បើគាត់​ទទួលបានជោគជ័យក្នុងការបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោក Ushakov បានថ្កោលទោសការប៉ុនប៉ងរបស់​លោក ហ្សេលេនស្គី ក្នុងការភ្ជាប់ការតែងតាំងទៅនឹងការផ្តល់មីស៊ីល Tomahawk របស់អាមេរិកដល់ទីក្រុងកៀវ។ លោក​ Ushakov បានហៅគំនិតនេះថា «អាក្រក់​ក្រៃលែង» និង «ឆោតល្ងង់»។ លោក​បាន​និយាយ​ថា​ «​រង្វាន់​សន្តិភាព​សម្រាប់​ការ​ផ្គត់ផ្គង់​សព្វាវុធ នោះ​ជា​គំនិត​ដ៏ចម្លែក​បំផុត»៕ ហ្សេលេនស្គី៖ អ៊ុយក្រែននឹងតែងតាំង ត្រាំ សម្រាប់ពាន​ណូបែលសន្តិភាព បើគាត់បញ្ចប់សង្គ្រាម Related Topics:ប្រទេសរុស្ស៊ីលោក ដូណាល់ ត្រាំសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន You may like ហ្សេលេនស្គី៖ អ៊ុយក្រែននឹងតែងតាំង ត្រាំ សម្រាប់ពាន​ណូបែលសន្តិភាព បើគាត់បញ្ចប់សង្គ្រាម ពូទីន សារភាពថា ពិតជាពាក់ព័ន្ធការធ្លាក់យន្តហោះដឹកអ្នកដំណើរអាស៊ែរបៃហ្សង់មែន ប៉ុន្តែបន្ទោសអ៊ុយក្រែន យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បំផ្លាញបណ្តាញចម្រាញ់ប្រេងរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ ត្រាំ៖ ចំណាប់ខ្មាំង​នៅ​ហ្គាហ្សា​ប្រហែល​ជា​ត្រូវ​ដោះលែង​នៅថ្ងៃ​ចន្ទ​សប្ដាហ៍ក្រោយ រុស្ស៊ី​គំរាម​វាយ​មូលដ្ឋាន​អង្គការ​ណាតូ បើ​អាមេរិក​បញ្ជូន​មីស៊ីល Tomahawk ឲ្យ​អ៊ុយក្រែន អនុទីន ដាក់លក្ខខណ្ឌ ៤ចំណុចទៅ ត្រាំ មុនអាចធ្វើជាអ្នកសម្របសម្រួលជម្លោះ កម្ពុជា-ថៃ បាន ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ផ្អើល​ទាំងកណ្ដាល​យប់ ឮ​ស្នូរ​បាញ់កាំ​ជ្រួច​ស្មាន​តែ​ផ្ទុះ​អាវុធពី​ភាគីថៃ ព័ត៌មានជាតិ២ ថ្ងៃ ago ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ ព័ត៌មានជាតិ៣ ថ្ងៃ ago ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ ព័ត៌មានជាតិ៥ ថ្ងៃ ago កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត ព័ត៌មានជាតិ១ សប្តាហ៍ ago បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago ថៃ​ចាប់ផ្តើម​សាងសង់​របង​ព្រំដែន​ដំបូង​ជាមួយ​កម្ពុជា​នៅខេត្ត​​ស្រះកែវ ព័ត៌មានជាតិ៥ ថ្ងៃ ago យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ

វិមានក្រឹមឡាំងប្រាប់​ថា ខ្លួននឹងគាំទ្រលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព

វិមានក្រឹមឡាំងប្រាប់​ថា ខ្លួននឹងគាំទ្រលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព

Connect with us

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយ​នា​ថ្ងៃសុក្រ​ទី​១០​ខែតុលា​នេះ​ថា ប្រទេសរុស្ស៊ីនឹងគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព។

លោក Yuri Ushakov (រូបថត៖ Reuters)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ushakov បានប្រាប់អ្នកយកព័ត៌មានរដ្ឋ​រុស្ស៊ី TASS ថា «វិមានក្រឹមឡាំងនឹងគាំទ្របេក្ខភាពរបស់លោក ត្រាំ» ដោយកត់សម្គាល់ពីការកោតសរសើររបស់ទីក្រុងមូស្គូចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ២០២៥ នឹងត្រូវបានប្រកាសនា​ថ្ងៃ​សុក្រនេះ ទោះបីជាអ្នកវិភាគនិយាយថា លោក ត្រាំ ទំនង​ជា​មិន​អាច​ទទួល​បាន​ពាន​រង្វាន់​នេះ​នៅ​ឡើយ​ទេ។

រុស្ស៊ី​បាន​សម្តែង​ការ​ដឹងគុណ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ប៉ុនប៉ង​របស់​លោក ត្រាំ ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។ ការ​ប្រកាស​ការ​គាំទ្រ​របស់​រុស្ស៊ី ធ្វើ​ឡើង​​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​លើក​ឡើង​ថា ក្រុងកៀវ នឹងតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់​ណូបែល​សន្តិភាព បើគាត់​ទទួលបានជោគជ័យក្នុងការបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ លោក Ushakov បានថ្កោលទោសការប៉ុនប៉ងរបស់​លោក ហ្សេលេនស្គី ក្នុងការភ្ជាប់ការតែងតាំងទៅនឹងការផ្តល់មីស៊ីល Tomahawk របស់អាមេរិកដល់ទីក្រុងកៀវ។ លោក​ Ushakov បានហៅគំនិតនេះថា «អាក្រក់​ក្រៃលែង» និង «ឆោតល្ងង់»។ លោក​បាន​និយាយ​ថា​ «​រង្វាន់​សន្តិភាព​សម្រាប់​ការ​ផ្គត់ផ្គង់​សព្វាវុធ នោះ​ជា​គំនិត​ដ៏ចម្លែក​បំផុត»៕

ហ្សេលេនស្គី៖ អ៊ុយក្រែននឹងតែងតាំង ត្រាំ សម្រាប់ពាន​ណូបែលសន្តិភាព បើគាត់បញ្ចប់សង្គ្រាម

Related Topics:ប្រទេសរុស្ស៊ីលោក ដូណាល់ ត្រាំសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

You may like

ហ្សេលេនស្គី៖ អ៊ុយក្រែននឹងតែងតាំង ត្រាំ សម្រាប់ពាន​ណូបែលសន្តិភាព បើគាត់បញ្ចប់សង្គ្រាម

ពូទីន សារភាពថា ពិតជាពាក់ព័ន្ធការធ្លាក់យន្តហោះដឹកអ្នកដំណើរអាស៊ែរបៃហ្សង់មែន ប៉ុន្តែបន្ទោសអ៊ុយក្រែន

យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បំផ្លាញបណ្តាញចម្រាញ់ប្រេងរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ

ត្រាំ៖ ចំណាប់ខ្មាំង​នៅ​ហ្គាហ្សា​ប្រហែល​ជា​ត្រូវ​ដោះលែង​នៅថ្ងៃ​ចន្ទ​សប្ដាហ៍ក្រោយ

រុស្ស៊ី​គំរាម​វាយ​មូលដ្ឋាន​អង្គការ​ណាតូ បើ​អាមេរិក​បញ្ជូន​មីស៊ីល Tomahawk ឲ្យ​អ៊ុយក្រែន

អនុទីន ដាក់លក្ខខណ្ឌ ៤ចំណុចទៅ ត្រាំ មុនអាចធ្វើជាអ្នកសម្របសម្រួលជម្លោះ កម្ពុជា-ថៃ បាន

ព័ត៌មានពេញនិយម

សន្តិសុខសង្គម៤ ថ្ងៃ ago

ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ផ្អើល​ទាំងកណ្ដាល​យប់ ឮ​ស្នូរ​បាញ់កាំ​ជ្រួច​ស្មាន​តែ​ផ្ទុះ​អាវុធពី​ភាគីថៃ

ព័ត៌មានជាតិ២ ថ្ងៃ ago

ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ

ព័ត៌មានជាតិ៣ ថ្ងៃ ago

ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago

ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ

ព័ត៌មានជាតិ៥ ថ្ងៃ ago

កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត

ព័ត៌មានជាតិ១ សប្តាហ៍ ago

បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago

ថៃ​ចាប់ផ្តើម​សាងសង់​របង​ព្រំដែន​ដំបូង​ជាមួយ​កម្ពុជា​នៅខេត្ត​​ស្រះកែវ

ព័ត៌មានជាតិ៥ ថ្ងៃ ago

យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ