អ្នកទេសចរ ចិន ឲ្យកូនបន្ទោរបង់នៅឆ្នេរសមុទ្រកូរ៉េ រងការរិះគន់យ៉ាងដំណំ
អ្នកទេសចរ ចិន ឲ្យកូនបន្ទោរបង់នៅឆ្នេរសមុទ្រកូរ៉េ រងការរិះគន់យ៉ាងដំណំ Connect with us អ្នកទេសចរជនជាតិចិនម្នាក់ ត្រូវគេចាប់បាននៅនឹងកន្លែង បន្ទាប់ពីអនុញ្ញាតឲ្យកូនតូចឈរបន្ទោរបង់ នៅ Yongmeorihaean នៃទីក្រុង Jeju ជាឆ្នេរសមុទ្រមួយដែលគេកំណត់ថា ជាវិមានធម្មជាតិ នាំឲ្យមានការបំពុលដល់ទីកន្លែងសាធារណៈក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកទេសចរចិនម្នាក់បានឲ្យកូនតូចបន្ទោរបង់ចូលទៅឆ្នេរសមុទ្រ។ (រូបភាព៖ SCREEN CAPTURE) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ការបង្ហោះមួយត្រូវបានបង្ហោះលើអ៊ីនធឺណិតកាលពីថ្ងៃអង្គារទី៧ តុលា ដោយរៀបរាប់អំពីឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃមុនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យ Chuseok ។ អ្នកលេងអ៊ីនធឺណិតបាននិយាយថា ពួកគេកំពុងទៅលេងតំបន់ឆ្នេរជាមួយក្រុមគ្រួសារ នៅពេលដែលពួកគេបានឃើញកន្លែងកើតហេតុ។ សារព័ត៌មានដដែលបានបន្តថា ដោយសារតែបន្ទប់ទឹកមានមនុស្សច្រើនកុះករ ត្រូវឈររង់ចាំ។ ដូច្នេះស្ត្រីម្នាក់ដែលជាអ្នកទេសចរណ៍ចិន ស្រាប់តែអង្គុយលើកកូនរបស់គាត់ដើម្បីបន្ទោរបង់។ ដោយសារតែមានមនុស្សមើលច្រើន គាត់បានទៅឆ្ងាយបន្តិច ពីភ្នែករបសអ្នកដទៃ។ យោងតាមអ្នកលេងអ៊ីនធឺណេត ស្ត្រីនោះបានយកកន្សែងសើមបោះចូលទៅក្នុងសមុទ្រ ហើយទុកកាកសំណល់របស់កុមារនៅលើដីថែមទៀតផង។ ជាងនេះទៀតដែរ មនុស្សម្នាក់ដែលហាក់ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍របស់ក្រុមនោះ បាននៅក្បែរនោះ ប៉ុន្តែមិនបាននិយាយអ្វីសោះ ហើយគ្មាននរណាម្នាក់រារាំងនាងទេ ទោះបីជាមនុស្សជាច្រើនបានឃើញវាក៏ដោយ។ យ៉ាងណា នៅពេលសួរនាំ មគ្គុទ្ទេសក៍បានរាយការណ៍ថា ក្រុមនោះមានអ្នកទេសចរជនជាតិចិនមកពីប្រទេសចិន។ ការបង្ហោះនេះបានសាយភាយយ៉ាងលឿនពាសពេញសហគមន៍អនឡាញ និងបណ្តាញសង្គម ដោយទាញការរិះគន់យ៉ាងទូលំទូលាយ ចំពោះអាកប្បកិរិយារបស់ស្ត្រីជនជាតិចិនរូបនោះ។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុស្រដៀងគ្នានេះត្រូវបានគេរាយការណ៍នៅកោះ Jeju នាពេលកន្លងមក។ កាលពីខែមិថុនា ក្មេងបរទេសម្នាក់ត្រូវបានគេឃើញបន្ទោរបង់នៅតាមផ្លូវក្នុងទីក្រុង Jeju បង្កឲ្យមានការខឹងសម្បារជាសាធារណៈ។ យោងតាមទីភ្នាក់ងារប៉ូលិស Jeju ចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ ៣,៥២២ក្នុងចំណោម ៤,១៣៦ ករណីនៃជំងឺសាធារណៈពាក់ព័ន្ធនឹងជនបរទេស – ជាង ៨៥ ភាគរយនៃចំនួនសរុប។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការរំលោភបំពានជាទូទៅបានកើនឡើង ៨១៧ ភាគរយ ខណៈដែលចំនួនដែលពាក់ព័ន្ធនឹងជនបរទេសបានកើនឡើងជិត ២៣ ដង ពី ១៤៨ ទៅ ៣,៥២២ ៕ អត្ថបទ៖ សាង ស្រីល័ក្ខ ចុចអាន៖បុរស ឥណ្ឌា ជាប់ពន្ធនាគារនៅកូរ៉េ ៤ ឆ្នាំ ដោយសាររំលោភភេទដូចគ្នា Related Topics:ប្រទេសកូរ៉េខាងត្បូងប្រទេសចិន You may like អត្តសញ្ញាណតារាប្រុស មានពាក្យចចាមអារ៉ាម ជាមួយ Song Hye Kyo កាល ១២ ឆ្នាំមុន ចិន ដាក់ច្បាប់ថ្មី រឹតបន្តឹងការនាំចេញលោហៈធាតុកម្រ មុនកិច្ចប្រជុំលោកស៊ី និង ត្រាំមកដល់ ឆ្មាំសមុទ្រកូរ៉េ ឃាត់ខ្លួនមនុស្ស២នាក់ ពីបទបំពានច្បាប់ជលផល ចិន៖ មេដឹកនាំតៃវ៉ាន់កំពុងធ្វើពេស្យាចារខ្លួនឯងឲ្យបរទេស ជីវិតធ្លាប់តែល្អដូចផ្កា Ady An ប្រែជាធ្លាក់ដល់សូន្យ ដោយសារស្វាមីមហាសេដ្ឋី តៃវ៉ាន់ថា ចិនបង្កើនការគំរាមកំហែងនិងប្រើ AI រកចំណុចខ្សោយរបស់ខ្លួន ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago ពលរដ្ឋក្រុងប៉ោយប៉ែតផ្អើលទាំងកណ្ដាលយប់ ឮស្នូរបាញ់កាំជ្រួចស្មានតែផ្ទុះអាវុធពីភាគីថៃ ព័ត៌មានជាតិ២ ថ្ងៃ ago ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ ព័ត៌មានជាតិ៣ ថ្ងៃ ago ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ផែថងថាន ប្រកាសថា ត្រកូលស៊ីណាវ៉ាត្រ នឹងមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកក្រោយទេ ព័ត៌មានជាតិ៥ ថ្ងៃ ago កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត ព័ត៌មានជាតិ១ សប្តាហ៍ ago បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago ថៃចាប់ផ្តើមសាងសង់របងព្រំដែនដំបូងជាមួយកម្ពុជានៅខេត្តស្រះកែវ ព័ត៌មានជាតិ៥ ថ្ងៃ ago យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ
