មេគុកចង់យកលោក ថាក់ស៊ីន ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់អ្នកទោស
មេគុកចង់យកលោក ថាក់ស៊ីន ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់អ្នកទោស Connect with us មណ្ឌលកែប្រែថៃ កំពុងពិចារណាលើការចាត់តាំងអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ឲ្យជួយបង្រៀនភាសាអង់គ្លេសដល់អ្នកទោស ដែលជាផ្នែកមួយនៃកម្មវិធីអប់រំពន្ធនាគារ។ នេះបើយោងតាមការលើកឡើងរបស់លោក Prawut Wongsinin អគ្គនាយកមណ្ឌលកែប្រែ នាថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ថ្លែងនៅទីស្នាក់ការកណ្តាលនៃមណ្ឌលកែប្រែក្នុងខេត្ត Nonthaburi លោក Prawut បាននិយាយថា គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់ជំនាញរបស់លោក ថាក់ស៊ីន ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកទោសផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ថា គម្រោងនេះអាចនឹងចាប់ផ្ដើមនៅពេលណាឲ្យប្រាកដនោះឡើយ។ លោក Prawut បានបន្ថែមថា សកម្មភាពទាំងអស់ត្រូវតែអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិពន្ធនាគារ និងនីតិវិធីត្រឹមត្រូវ ដោយសង្កត់ធ្ងន់ថា តួនាទីអប់រំណាមួយសម្រាប់ ថាក់ស៊ីន នឹងត្រូវការការអនុម័តជាផ្លូវការស្របតាមគោលនយោបាយរបស់មណ្ឌលកែប្រែ។ សូមជម្រាបថា កាលពីថ្ងៃទី៩ខែកញ្ញានេះ តុលាការកំពូលរបស់ប្រទេសថៃបានសម្រេចថា ការស្នាក់នៅរយៈពេល៦ខែរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅក្នុងមន្ទីរពេទ្យឯកជនមួយកាលពីឆ្នាំ២០២៣ មិនអាចរាប់បញ្ចូលក្នុងពន្ធនាគារបានទេ ដោយបញ្ជាឲ្យគាត់ត្រឡប់ទៅពន្ធនាគារវិញ និងអនុវត្តទោសដែលនៅសល់។ មហាសេដ្ឋីវ័យ៧៦ឆ្នាំរូបនេះ បានត្រឡប់មកពីនិរទេសខ្លួនរយៈពេល១៥ឆ្នាំកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការកាត់ក្ដីអំពើពុករលួយ និងការរំលោភបំពានលើអំណាច។ ដំបូងឡើយ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ ដែលក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១ឆ្នាំ ដោយការលើកលែងទោសពីព្រះមហាក្សត្រ។ ប៉ុន្តែជំនួសឲ្យការស្នាក់នៅក្នុងពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យVIPរបស់ប៉ូលិសយ៉ាងឆាប់រហ័ស ជាកន្លែងដែលគាត់ស្នាក់នៅរយៈពេល៦ខែមុនពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ៕ លោក ថាក់ស៊ីន ដាក់សំណើសុំលើកលែងទោស ពីព្រះមហាក្សត្រ Related Topics:ប្រទេសថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា You may like គ្រោះថ្នាក់តាមដងផ្លូវនៅប៉ាតាយ៉ាកើនឡើង ខណៈប៉ូលិសចរាចរណ៍ថៃចាប់ផាកយកលុយ តែពីជនបរទេស ថៃរាយការណ៍ករណីគ្រុនផ្តាសាយជាង ៧០០ ០០០នាក់ និងស្លាប់ ៦១នាក់ក្នុងឆ្នាំនេះ ប្រទេសចំនួន៤នៅអាស៊ីកំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់ លោក ត្រាំ ផ្ញើលិខិតប្រាប់នាយករដ្ឋមន្ត្រីថៃ ឲ្យដោះស្រាយភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា ពលរដ្ឋថៃភ័យខ្លួន ព្រោះយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ កៀកៗព្រំដែន មនុស្សជាច្រើននាក់ជាប់គាំង ខណៈភ្លើងឆេះខុនដូ៣៨ជាន់នៅកណ្ដាលទីក្រុងបាងកក ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago ពលរដ្ឋក្រុងប៉ោយប៉ែតផ្អើលទាំងកណ្ដាលយប់ ឮស្នូរបាញ់កាំជ្រួចស្មានតែផ្ទុះអាវុធពីភាគីថៃ ព័ត៌មានជាតិ២ ថ្ងៃ ago ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ផែថងថាន ប្រកាសថា ត្រកូលស៊ីណាវ៉ាត្រ នឹងមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកក្រោយទេ ព័ត៌មានជាតិ៣ ថ្ងៃ ago ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា ព័ត៌មានជាតិ៥ ថ្ងៃ ago កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត ព័ត៌មានជាតិ១ សប្តាហ៍ ago បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago ថៃចាប់ផ្តើមសាងសង់របងព្រំដែនដំបូងជាមួយកម្ពុជានៅខេត្តស្រះកែវ ព័ត៌មានជាតិ៥ ថ្ងៃ ago យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ
