សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ

សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ Connect with us គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១៩នាក់ (ស្ត្រី៥ នាក់)។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា អាវុធខ្លី ១ដើម កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង ម៉ូនីទ័រ ៩ គ្រឿង ទូរសព្ទ ២២ គ្រឿង Laptop ០១ គ្រឿង CPU ០១ គ្រឿង និងលិខិតឆ្លងដែនចំនួន ២ ក្បាល។ ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam)។ ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូន សមត្ថកិច្ចនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕ Related Topics:ជនជាតិវៀតណាមបទល្មើសឆបោកតាមអនឡាញខណ្ឌចំការមន You may like នគរបាលកម្ពុជា-កូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញ និងទប់ស្កាត់ព័ត៌មានមិនពិតកុំឱ្យរាំងស្ទះទំនាក់ទំនង និងការបង្ក្រាប នគរបាលថៃសុំកម្ពុជាលើកពេលកិច្ចប្រជុំបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្សលើកទី២ សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ នៅខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ សង្ស័យស្រវឹងស្រា បើករថយន្តបុករះនៅ ដឺប្រ៊ីត របួសធ្ងន់-ស្រាល មនុស្ស ៣ នាក់ មន្ត្រីជំនាញខាងបង្ការអគ្គិភ័យ ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពី គ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងសង្គ្រោះបឋម អូស្ត្រាលី ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមអនឡាញ ព័ត៌មានពេញនិយម ព័ត៌មានជាតិ៦ ថ្ងៃ ago ១០​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា-ថៃ ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់ ព័ត៌មានជាតិ២ ថ្ងៃ ago ៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់ ព័ត៌មានជាតិ៥ ម៉ោង ago ជម្លោះព្រំដែនជាមួយថៃ សម្ដេចតេជោ ថា មិនអាចដោះស្រាយតាមកិច្ចព្រមព្រៀងប៉ារីសបានឡើយ សេដ្ឋកិច្ច២ ថ្ងៃ ago ​ហាងឆេងមាសដាំក្បាលចុះ​ជាង ៣០០ ដុល្លារ ព័ត៌មានជាតិ១ សប្តាហ៍ ago ស្អែក កម្ពុជា នឹងបញ្ជូនជនជាតិកូរ៉េ៥៩នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញទៅមាតុប្រទេសវិញ ខណៈធ្លាប់បញ្ជូន១៨០នាក់រួចហើយ

សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ

សមត្ថកិច្ចខណ្ឌចំការមន ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ១៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ

Connect with us

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការ សម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះ បានចុះត្រួតពិនិត្យ ទីតាំងបន្ទប់ D2702 , D1003 សង្ស័យមានលបលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅអគារខុនដូរវិមានកុលាប អគារD ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១៩នាក់ (ស្ត្រី៥ នាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចក៏បានដកហូតសម្ភារៈជាវត្ថុតាងមានដូចជា អាវុធខ្លី ១ដើម កុំព្យូទ័រ ALL in One ចំនួន ២៤ គ្រឿង ម៉ូនីទ័រ ៩ គ្រឿង ទូរសព្ទ ២២ គ្រឿង Laptop ០១ គ្រឿង CPU ០១ គ្រឿង និងលិខិតឆ្លងដែនចំនួន ២ ក្បាល។

ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិច(វត្ថុតាង)ទាំងនេះ សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា(Romance Scam)។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញបច្ចុប្បន្នកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូន សមត្ថកិច្ចនៃស្នងការនគរបាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

Related Topics:ជនជាតិវៀតណាមបទល្មើសឆបោកតាមអនឡាញខណ្ឌចំការមន

You may like

នគរបាលកម្ពុជា-កូរ៉េ ជំរុញកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញ និងទប់ស្កាត់ព័ត៌មានមិនពិតកុំឱ្យរាំងស្ទះទំនាក់ទំនង និងការបង្ក្រាប

នគរបាលថៃសុំកម្ពុជាលើកពេលកិច្ចប្រជុំបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការជួញដូរមនុស្សលើកទី២

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ នៅខណ្ឌច្បារអំពៅ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ

សង្ស័យស្រវឹងស្រា បើករថយន្តបុករះនៅ ដឺប្រ៊ីត របួសធ្ងន់-ស្រាល មនុស្ស ៣ នាក់

មន្ត្រីជំនាញខាងបង្ការអគ្គិភ័យ ចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពី គ្រោះថ្នាក់អគ្គិភ័យ វិធីបង្ការ និងសង្គ្រោះបឋម

អូស្ត្រាលី ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមអនឡាញ

ព័ត៌មានពេញនិយម

ព័ត៌មានជាតិ៦ ថ្ងៃ ago

១០​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago

ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago

អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ

ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago

ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់

ព័ត៌មានជាតិ២ ថ្ងៃ ago

៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់

ព័ត៌មានជាតិ៥ ម៉ោង ago

ជម្លោះព្រំដែនជាមួយថៃ សម្ដេចតេជោ ថា មិនអាចដោះស្រាយតាមកិច្ចព្រមព្រៀងប៉ារីសបានឡើយ

សេដ្ឋកិច្ច២ ថ្ងៃ ago

​ហាងឆេងមាសដាំក្បាលចុះ​ជាង ៣០០ ដុល្លារ

ព័ត៌មានជាតិ១ សប្តាហ៍ ago

ស្អែក កម្ពុជា នឹងបញ្ជូនជនជាតិកូរ៉េ៥៩នាក់ពាក់ព័ន្ធការឆបោកតាមអនឡាញទៅមាតុប្រទេសវិញ ខណៈធ្លាប់បញ្ជូន១៨០នាក់រួចហើយ