អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ

អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ Connect with us ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន១៦៨ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្នុងចំណោមសមាគម និងអង្គការ ដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៦។ ស្របពេលគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការចេញពីបញ្ជីចំនួន៦៩។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក ទូច សុឃៈ បានបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦ ៦៤៩ហើយ ដោយក្នុងនោះ មានសមាគមចំនួន ២ ៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន ១៥៦។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថា ជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។ យោងតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬ មិនយកកម្រៃមកចែកគ្នា។ ចំណែក អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា៕ Related Topics:ក្រសួងមហាផ្ទៃសមាគម​អង្គការ You may like ឧបនាយករដ្ឋមន្ត្រី ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់មនុស្សជាង២០០នាក់ក្នុងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្រសួងមហាផ្ទៃអះអាងពីភាពស្អាតស្អំរបស់លោក ស សុខា ដែលមិនជាប់ពាក់ព័ន្ធនឹងអាជីវកម្មកាស៊ីណូឡើយ រដ្ឋមន្ត្រីមហាផ្ទៃអំពាវនាវឱ្យផ្សព្វផ្សាយកាន់តែសកម្មនូវវីដេអូពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ ៧ថ្ងៃ ក្មេងទំនើង និងជនងប់ល្បែងជាង៦០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ តើអនុរដ្ឋមន្ត្រីការបរទេសកូរ៉េជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និយាយអ្វីខ្លះពាក់ព័ន្ធនឹងបទល្មើសអនឡាញ? ព័ត៌មានពេញនិយម ព័ត៌មានជាតិ៦ ថ្ងៃ ago ១០​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា-ថៃ ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់ ព័ត៌មានជាតិ២ ថ្ងៃ ago ៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់ ព័ត៌មានជាតិ៥ ម៉ោង ago ជម្លោះព្រំដែនជាមួយថៃ សម្ដេចតេជោ ថា មិនអាចដោះស្រាយតាមកិច្ចព្រមព្រៀងប៉ារីសបានឡើយ សេដ្ឋកិច្ច២ ថ្ងៃ ago ​ហាងឆេងមាសដាំក្បាលចុះ​ជាង ៣០០ ដុល្លារ សន្តិសុខសង្គម១ សប្តាហ៍ ago ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ ៣ កន្លែង នៅខេត្តកណ្ដាល សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស ៣៩ នាក់

អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ

អង្គការ និងសមាគមជាង១០០ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ក្នុងពេល៩ខែឆ្នាំនេះ

Connect with us

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន១៦៨ទៀត បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្នុងចំណោមសមាគម និងអង្គការ ដែលបានចុះបញ្ជីនោះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា មានសមាគមចំនួន១០២ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៦៦។ ស្របពេលគ្នានេះ ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការចេញពីបញ្ជីចំនួន៦៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុឃៈ បានបន្ថែមថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បច្ចុប្បន្នមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគតិច បានចុះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃសរុបចំនួន ៦ ៦៤៩ហើយ ដោយក្នុងនោះ មានសមាគមចំនួន ២ ៩២៣ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៧០ និងសហគមន៍ជនជាតិដើមភាគតិចចំនួន ១៥៦។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកការចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ថា ជាការឆ្លុះបញ្ចាំងពីលំហនៃការអនុវត្តសិទ្ធិសេរីភាពយ៉ាងពេញលេញរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បម្រើផលប្រយោជន៍សង្គមជាតិ និងមនុស្សជាតិស្របតាមច្បាប់។

យោងតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល សមាគមក្នុងស្រុក សំដៅដល់អង្គការសមាជិកភាពដែលត្រូវបានបង្កើតឡើងក្រោមច្បាប់ របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងធ្វើជាតំណាង និងការពារផលប្រយោជន៍របស់សមាជិកខ្លួន ដោយមិនទាញយកចំណេញ ឬ មិនយកកម្រៃមកចែកគ្នា។ ចំណែក អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សំដៅដល់អង្គការមិនមែនសមាជិកភាពរួមទាំងមូលនិធិ ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងផ្តល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើនដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា៕

Related Topics:ក្រសួងមហាផ្ទៃសមាគម​អង្គការ

You may like

ឧបនាយករដ្ឋមន្ត្រី ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ

៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់មនុស្សជាង២០០នាក់ក្នុងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

ក្រសួងមហាផ្ទៃអះអាងពីភាពស្អាតស្អំរបស់លោក ស សុខា ដែលមិនជាប់ពាក់ព័ន្ធនឹងអាជីវកម្មកាស៊ីណូឡើយ

រដ្ឋមន្ត្រីមហាផ្ទៃអំពាវនាវឱ្យផ្សព្វផ្សាយកាន់តែសកម្មនូវវីដេអូពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍

៧ថ្ងៃ ក្មេងទំនើង និងជនងប់ល្បែងជាង៦០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

តើអនុរដ្ឋមន្ត្រីការបរទេសកូរ៉េជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា និយាយអ្វីខ្លះពាក់ព័ន្ធនឹងបទល្មើសអនឡាញ?

ព័ត៌មានពេញនិយម

ព័ត៌មានជាតិ៦ ថ្ងៃ ago

១០​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​សន្ដិភាព​កម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago

ពូទីន ក៏កំពុងពិចារណា មកចូលរួមកិច្ចប្រជុំអាស៊ាន នៅម៉ាឡេស៊ី ដែរ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago

អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ

ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago

ថៃ បញ្ជូនរថយន្តផ្ទុកមេក្រូ មកចាក់តម្លង់ពលរដ្ឋខ្មែរនៅភូមិ ព្រៃចាន់

ព័ត៌មានជាតិ២ ថ្ងៃ ago

៩ ខែ ឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ៤លាននាក់

ព័ត៌មានជាតិ៥ ម៉ោង ago

ជម្លោះព្រំដែនជាមួយថៃ សម្ដេចតេជោ ថា មិនអាចដោះស្រាយតាមកិច្ចព្រមព្រៀងប៉ារីសបានឡើយ

សេដ្ឋកិច្ច២ ថ្ងៃ ago

​ហាងឆេងមាសដាំក្បាលចុះ​ជាង ៣០០ ដុល្លារ

សន្តិសុខសង្គម១ សប្តាហ៍ ago

ឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ ៣ កន្លែង នៅខេត្តកណ្ដាល សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្ស ៣៩ នាក់