​រដ្ឋ​គ្រោង​ចាយ​លុយ​ជាង ១០ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៦​

រាជរដ្ឋាភិបាល​គ្រោង​ចំណាយថវិកា​ចំនួន ​៤០ ៩១៣ ​ប៊ីលានរៀល (ប្រមាណ $១០ ប៊ីលាន​) នៃផលិតផលក្នុងស្រុកសរុប ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៥។ ​​តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​នឹងសម្រេចកំណើន​ក្នុងរង្វង់ ៥,២% ​នៅឆ្នាំ ២០២៥ ​និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ​ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ​ត្រូវរំពឹងថា ​នឹងកើនដល់ ​៣ ០២០ ​ដុល្លារ។​ ​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ​គាំទ្រដោយវិស័យ​ឧស្សាហកម្ម ​វិស័យសេវាកម្ម ​វិស័យកសិកម្ម ​ខណៈ​អត្រា​អតិផរណា​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ២,៨%។ ​សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ ២០២៦ មាន ៦ ជំពូក និង ១៥ មាត្រា រៀបចំឡើងដោយផ្ដល់អាទិភាព សមត្ថភាពការពារអធិបតេយ្យជាតិ ការគាំទ្រការអនុវត្តគោលនយោបាយសំខាន់ៗ ព្រមទាំងវិធាន​ការ​កែទម្រង់គន្លឹះ ដែលត្រូវបន្តអនុវត្តនៅឆ្នាំ ២០២៦ ជាពិសេសគាំទ្រការ​បន្តអនុវត្តកម្មវិធីគោល​នយោ​បាយអាទិភាពទាំង ៦ វិធានការគន្លឹះទាំង ៥ និងអាទិភាពគន្លឹះទាំង ៥ ដូចក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១៕​ អត្ថបទ៖ ឡេង ដេត

​រដ្ឋ​គ្រោង​ចាយ​លុយ​ជាង ១០ ​ពាន់លានដុល្លារ ​នៅឆ្នាំ ២០២៦​

រាជរដ្ឋាភិបាល​គ្រោង​ចំណាយថវិកា​ចំនួន ​៤០ ៩១៣ ​ប៊ីលានរៀល (ប្រមាណ $១០ ប៊ីលាន​) នៃផលិតផលក្នុងស្រុកសរុប ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៥។

​​តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​នឹងសម្រេចកំណើន​ក្នុងរង្វង់ ៥,២% ​នៅឆ្នាំ ២០២៥ ​និងសម្រេចកំណើន ៥% សម្រាប់ឆ្នាំ ២០២៦ ​ស្របពេលដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ​ត្រូវរំពឹងថា ​នឹងកើនដល់ ​៣ ០២០ ​ដុល្លារ។​

​កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៦ ​គាំទ្រដោយវិស័យ​ឧស្សាហកម្ម ​វិស័យសេវាកម្ម ​វិស័យកសិកម្ម ​ខណៈ​អត្រា​អតិផរណា​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ២,៨%។

​សេចក្ដីព្រាងច្បាប់ថវិកាឆ្នាំ ២០២៦ មាន ៦ ជំពូក និង ១៥ មាត្រា រៀបចំឡើងដោយផ្ដល់អាទិភាព សមត្ថភាពការពារអធិបតេយ្យជាតិ ការគាំទ្រការអនុវត្តគោលនយោបាយសំខាន់ៗ ព្រមទាំងវិធាន​ការ​កែទម្រង់គន្លឹះ ដែលត្រូវបន្តអនុវត្តនៅឆ្នាំ ២០២៦ ជាពិសេសគាំទ្រការ​បន្តអនុវត្តកម្មវិធីគោល​នយោ​បាយអាទិភាពទាំង ៦ វិធានការគន្លឹះទាំង ៥ និងអាទិភាពគន្លឹះទាំង ៥ ដូចក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១៕​

អត្ថបទ៖ ឡេង ដេត