
មណ្ឌលគិរី! សមត្ថកិច្ចបង្រ្កាបបានជនសង្ស័យជួញដូរគ្រឿងញៀន រួមទាំងអាវុធខ្លីកែច្នៃ
មណ្ឌលគិរី! សមត្ថកិច្ចបង្រ្កាបបានជនសង្ស័យជួញដូរគ្រឿងញៀន រួមទាំងអាវុធខ្លីកែច្នៃ Connect with us ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ មន្រ្តីជំនាញស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងមូលដ្ឋាន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងគ្រឿងញៀនមួយចំនួន និងអាវុធខ្លីកែច្នៃបាញ់គ្រាប់ពិតមួយដើមនៅស្រុកកោះញែក។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្លូវលំ អូរអាធុយ ក្នុងភូមិកោះម្យើល ឃុំណងឃីលិក ស្រុកកោះញែក។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក អ៊េង ហាក់គ័ង អធិការនគបាលស្រុកកោះញែក បានឱ្យដឹងនៅថ្ងៃទី១០តុលានេះថា ការបង្ក្រាបនេះដើម្បីសម្អាតបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋាន ធានាសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។ លោកបន្តថា ការឃាត់នេះដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តមណ្ឌលគិរី បានចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ផល្លា ពេជារា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅ ភូមិកែងសាន់ឃុំសមុទ្រសេដា ស្រុកលំផាត់ ខេត្តរតនគិរី បានធ្វើតេស្តក្នុងទឹកម៉ូត្ររកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។ ការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៩កញ្ចប់ ក្នុងនោះមាន៦កញ្ចប់តូច និង៣កញ្ចប់ធំល្មម អាវុធខ្លីកែច្នៃបាញ់គ្រាប់ពិត ចំនួន១ដើម, គ្រាប់រំសេវ ចំនួន៤គ្រាប់ ប្រភេទម៉ាកណឹម, ដាវចំនួន១ដើម, ទូរស័ព្ទដៃម៉ាក vivo ពណ៌ស្លែ ចំនួន ១គ្រឿង, ម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង 1G.5673 ចំនួន ១គ្រឿង។ អធិការរូបនេះបានបញ្ជាក់ថា បន្ទាប់ពីប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀនដោយខុសច្បាប់នេះបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការនគបាលខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកអធិការស្រុកកោះញែក ក៏បានក្រើនរំឭកទៅដល់យុវជនក៏ដូចជាប្រជាពលរដ្ឋមេត្តាចៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះវាអាចជះឥទ្ធិពលធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទរបស់មនុស្សក៏ដូចជាប៉ះពាល់ដល់គ្រួសារ សហគមន៍ និងសង្គមជាតិ៕ អត្ថបទ៖ រៀម សុខហេង Related Topics:ខេត្តមណ្ឌលគិរីបង្ក្រាបគ្រឿងញៀន You may like ក្រុមក្មេងទំនើងបង្ហោះវីដេអូដៃកាន់កាំបិតបែបញុះញង់ ត្រូវបានស្នងការខេត្តមណ្ឌលគិរីហៅអប់រំ កម្ពុជានាំចេញទំនិញ៤០០តោន ទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ ក្នុងខេត្តមណ្ឌលគិរី រៀងរាល់សប្ដាហ៍ កម្លាំងនគរបាលចម្រុះខេត្តមណ្ឌលគិរី រឹបអូសបានឈើប្រណិតខុសច្បាប់ជិត ២០ កំណាត់ អភិបាលរាជធានីភ្នំពេញ ណែនាំកម្លាំងចុះបង្ក្រាបគ្រឿងញៀននិងបទល្មើសអនឡាញនក្នុងមូលដ្ឋាន មណ្ឌលគិរី! អាជ្ញាធរចាប់ផ្ដើមជួសជុលផ្លូវកៅស៊ូដែលរងការទ្រុឌទ្រោម ទៅជាផ្លូវបេតុងរឹងមាំ របាយការណ៍៖ ពលរដ្ឋខេត្តមណ្ឌលគិរី កើនដល់ជាង ១០ម៉ឺននាក់ ជាមធ្យមពលរដ្ឋរកប្រាក់ចំណូលជាង ២ ០០០ ក្នុងមួយឆ្នាំ ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago ពលរដ្ឋក្រុងប៉ោយប៉ែតផ្អើលទាំងកណ្ដាលយប់ ឮស្នូរបាញ់កាំជ្រួចស្មានតែផ្ទុះអាវុធពីភាគីថៃ ព័ត៌មានជាតិ២ ថ្ងៃ ago ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ ព័ត៌មានជាតិ៣ ថ្ងៃ ago ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ផែថងថាន ប្រកាសថា ត្រកូលស៊ីណាវ៉ាត្រ នឹងមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកក្រោយទេ ព័ត៌មានជាតិ៥ ថ្ងៃ ago កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត ព័ត៌មានជាតិ១ សប្តាហ៍ ago បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago ថៃចាប់ផ្តើមសាងសង់របងព្រំដែនដំបូងជាមួយកម្ពុជានៅខេត្តស្រះកែវ ព័ត៌មានជាតិ៥ ថ្ងៃ ago យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ