
អភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងចម្រុះចុះល្បាតតាមផ្ទៃទឹក ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ
អភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងចម្រុះចុះល្បាតតាមផ្ទៃទឹក ដើម្បីថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ Connect with us លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចម្រុះចុះល្បាតតាមផ្ទៃទឹកក្នុងតំបន់ ដើម្បីបង្ការទប់ស្កាត់បទល្មើសនានា និងធានានូវសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្ថិភាពក្នុងមូលដ្ឋាន។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត សកម្មភាពល្បាតនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ មានគោលបំណងសំខាន់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពខុសច្បាប់លើផ្ទៃទឹក ដូចជា ការប្រើប្រាស់ទូកខុសច្បាប់ ការចោលសំណល់ក្នុងទន្លេ ការនេសាទដោយវិធីហាមឃាត់ និងសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់បរិស្ថាន និងសុវត្ថិភាពសាធារណៈ។ លោកអភិបាលបានបញ្ជាក់ថា ការចុះល្បាតតាមផ្ទៃទឹកជាប្រចាំ គឺជាមធ្យោបាយសកម្មមួយក្នុងការរក្សាសណ្តាប់ធ្នាប់ និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការរួមចំណែកថែរក្សាបរិស្ថាន និងសុវត្ថិភាពក្នុងសហគមន៍។ ជាពិសេសការសាងសង់សំណង់ផ្សេងៗរំលោភយកដីចំណីទន្លេរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ មានសង្កាត់ចំនួន៦ ក្នុងចំណោម៧សង្កាត់ ដែលមានភូមិសាស្ត្រជាប់នឹងដងទន្លេសាប។ ជាមួយគ្នានេះដែរ លោកអភិបាលបានណែនាំដល់កម្លាំងអធិការនគរបាលខណ្ឌ កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារភូមិ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងល្បាតតាមដងទន្លេ អោយបានទៀងទាត់ ផងដែរ៕ អត្ថបទ៖ សំណាង Related Topics:ខណ្ឌឬស្សីកែវ You may like អភិបាលខណ្ឌឬស្សីកែវ ណែនាំពលរដ្ឋនៅតាមបណ្តោយទន្លេសាប បង្កើនការប្រុងប្រយ័ត្នខណៈទឹកកំពុងហក់ឡើង ក្រោយភ្លៀងខ្លាំង មូលដ្ឋានខណ្ឌឬស្សីកែវ មិនមានការជន់លិចផ្ទះពលរដ្ឋដូចឆ្នាំមុន អភិបាលខណ្ឌឬស្សីកែវ ស្នើឲ្យពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ រដ្ឋបាលខណ្ឌឬស្សីកែវ បើកការដ្ឋានគម្រោងអភិវឌ្ឍន៍ចំនួន៥ក្នុងមូលដ្ឋានសង្កាត់ច្រាំងចំរេះទី២ នគរបាលខណ្ឌឬស្សីកែវ ស្រាវជ្រាវបង្ក្រាបជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីវាយប្លន់ម៉ូតូក្នុងសង្កាត់ទួលសង្កែទី២ អភិបាលខណ្ឌឬស្សីកែវ ទទូចស្នើសុំឲ្យពលរដ្ឋឈប់យកចំណីផ្លូវសាធារណៈដាក់តាំងរបស់របរលក់ដូរ បង្កការកកស្ទះចរាចរណ៍ ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago ពលរដ្ឋក្រុងប៉ោយប៉ែតផ្អើលទាំងកណ្ដាលយប់ ឮស្នូរបាញ់កាំជ្រួចស្មានតែផ្ទុះអាវុធពីភាគីថៃ ព័ត៌មានជាតិ២ ថ្ងៃ ago ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ ព័ត៌មានជាតិ៣ ថ្ងៃ ago ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ផែថងថាន ប្រកាសថា ត្រកូលស៊ីណាវ៉ាត្រ នឹងមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកក្រោយទេ ព័ត៌មានជាតិ៥ ថ្ងៃ ago កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត ព័ត៌មានជាតិ១ សប្តាហ៍ ago បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago ថៃចាប់ផ្តើមសាងសង់របងព្រំដែនដំបូងជាមួយកម្ពុជានៅខេត្តស្រះកែវ ព័ត៌មានជាតិ៥ ថ្ងៃ ago យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ