Job Description
Roles & Responsibilitiesជំនួយដល់នាយកប្រតិបត្តិហានិភ័យលើការងារដែលពាក់ព័ន្ធ និងនាយកដ្ឋានគ្រប់គ្រងហានិភ័យសហការ និងអនុវត្តការងារក្នុងការគ្រប់គ្រងហានិភ័យក្នុងគ្រឹះស្ថាន ដើម្បីធានាលើប្រសិទ្ធិភាពនៃការគ្រប់គ្រងហានិភ័យទាំងឡាយ ។ចូលរួមគាំទ្រ ការវាយតម្លៃលើហានិភ័យសម្រាប់គ្រប់ផលិតផល សេវាកម្មរបស់គ្រឹះស្ថានទាំងផលិតផលចាស់ និងផលិតផលថ្មី ។ជំនួយនៅក្នុងការរៀបចំគោលការណ៍ និងនីតិវិធី និងផែនការសកម្មភាព ក្នុងគោលបំណងដើម្បីកាត់បន្ថយហានិភ័យ ជាពិសេសហានិភ័យឥណទាន និងហានិភ័យប្រតិបត្តិការ ។ប្រមូលរបាយការណ៍ត្រួតពិនិត្យផ្ទៃក្នុងពីនាយកដ្ឋាន នាយកតំបន់ និងសាខាដើម្បីធ្វើការវិភាគលើអត្រា/កម្រិត ដែលអាចគ្រប់គ្រងបាន និងចំណុចខ្សោយ ដែលត្រូវបំពេញ ។កិច្ចការផ្សេងៗដែលតម្រូវដោយនាយកនាយកដ្ឋាន សាមី ។Job Requirementsកំពុងសិក្សា ឫបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឫបរិញ្ញាបត្ររង ។អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង ។មានគំនិតឆ្នៃប្រឌិតខ្ពស់ មានជំនាញ និងមានការវិភាគស៊ីជម្រៅ ។មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, Ms. Excel Power Point, Email ។មានទំនាក់ទំនងល្អគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ និងបង្កើនភាពទុកចិត្ដមាន លក្ខណៈ សម្បត្តិ សមរម្យ ការ ប្រាស្រ័យ ទាក់ទង ល្អ និងមានភាព រួសរាយ ស្មោះត្រង់ ម៉ឺងម៉ាត់ និងឆន្ទៈខ្ពស់ក្នុងការងារ ។អាចធ្វើដំណើរតាមបណ្ដាសាខាខេត្តផ្សេងៗបាន ។How To Applyពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖ សញ្ញាបត្រ អត្ត សញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និង លិខិតបញ្ជាក់ផ្សេងៗ ។ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ទំនាក់ទំនងព័ត៌មាន ៖ 023 888 879 / 087 999 291 ឬ E-mail: recruitment@mohanokor.comគេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)៖ www.facebook.com/Mohanokorទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤: ៣០ល្ងាច ៕Company Descriptionគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។
Job Application Tips
- Tailor your resume to highlight relevant experience for this position
- Write a compelling cover letter that addresses the specific requirements
- Research the company culture and values before applying
- Prepare examples of your work that demonstrate your skills
- Follow up on your application after a reasonable time period