ទីតាំងការងារ៖សាខាផ្សារដើមអំពិល ១រូបភារកិច្ច និង ការទទួលខុសត្រូវមាន៖បញ្ចូលព័ត៌មានអតិថិជន (CIF Creation) បង្កើតគណនីសន្សំ (Savings Opening) និង គណនីកម្ចី (Loan Opening) ក្នុងប្រព័ន្ធ FLEXCUBEរៀបចំឯកសារកម្ចី ដាក់ជូនគណៈកម្មការអនុម័តកម្ចីត្រួតពិនិត្យប្រព័ន្ធ CBC និង បញ្ចូលព័ត៌មានអតិថិជនគ្រប់គ្រងឯកសារកម្ចី និងបញ្ញើសន្សំ យកទៅរក្សាទុកឲ្យបាន ត្រឹមត្រូវ តាមលំដាប់លំដោយនៅក្នុងថ្ងៃនីមួយៗចុះបញ្ជីឯកសារទ្រព្យដាក់ធានាចូលក្នុងប្រព័ន្ធគ្រប់គ្រងរក្សាទុកទ្រព្យដាក់ធានាធ្វើការកត់ត្រាប្រគល់ទទួល និងខ្ចីឯកសារគ្រប់គ្រងឯកសារកម្ចី និង បញ្ញើ-សន្សំ ដែលមាននៅក្នុងសាខាឲ្យបានត្រឹមត្រូវធ្វើរបាយការណ៍ជូននាយកសាខា និងផ្នែកពាក់ព័ន្ធធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង។លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖ បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រមានតម្លៃស្មើមានបទពិសោធន៍ទាក់ទងនឹង វិស័យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាការប្រសើរមានជំនាញក្នុងការងាររដ្ឋបាល និងការរៀបចំឯកសារមានគុណធម៌ប្រុងប្រយ័ត្ន មានវិន័យការងារ និងមានភាពស្មោះត្រង់អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អចេះប្រើប្រាស់កុំព្យូទ័របានល្អ កុំព្យូទ័រ MS Offices, Internet, MS Outlookមានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងជាក្រុមបានល្អផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។ព័ត៌មានការងារបេក្ខនារី និង បេក្ខជន ដែល មាន ចំណាប់ អារម្មណ៍ សូម បំពេញ ទម្រង់ បែបបទ សុំ បំពេញការងារ និង ភ្ជាប់ ជាមួយ ឯកសារ ពាក់ព័ន្ធ មាន រូបថត ៤X៦ (០១សន្លឹក ) ប័ណ្ណគ្រួសារ សំបុត្រ កំណើត អត្តសញ្ញាណ ប័ណ្ណ និង សញ្ញា ប័ត្រ ផ្សេង ៗ (ថត ចំលង តែប៉ុណ្ណោះ ) ផ្ញើ មកកាន់ ទីស្នាក់ការ កណ្ដាល ភ្នំពេញ ដែល មាន អាស័យ ដ្ឋាន នៅ អាគារ លេខ២១២ ផ្លូវ២៧១ សង្កាត់ ទួល ទំ ពួង២ ខ័ណ្ឌ ចំការមន រាជធានី ភ្នំពេញ ឬ សាខា ប្រា សាក់ ណាមួយ ដែល នៅ ជិត លោកអ្នក ឬតាមរយៈ អ៊ី ម៉ែ ល៖ recruitment @ kbprasacbank. com. khសំរាប់ ព័ត៌មាន បន្ថែមទូរស័ព្ទ លេខ ៖ 023 962 062អ៊ី ម៉ែ ល៖ recruitment @ kbprasacbank. com. khសម្គាល់ ៖ រាល់ ពាក្យ ស្នើសុំ ទាំងអស់ ត្រូវ បញ្ជាក់ ពីទី តាំង ការងារ ឲ្យបាន ច្បាស់លាស់ ហើយ មានតែ បេក្ខនារី និង បេក្ខជន ដែល ត្រូវ អញ្ជើញ ធ្វើការ ប្រឡង ឬបទ សម្ភាសន៍ នឹង ត្រូវ បាន ទំនាក់ទំនង តាម ទូរស័ព្ទ ៕
Customize your resume to highlight skills and experiences relevant to this specific position.
Learn about the company's mission, values, products, and recent news before your interview.
Ensure your LinkedIn profile is complete, professional, and matches your resume information.
Prepare thoughtful questions to ask about team dynamics, growth opportunities, and company culture.