Job Description
Roles & Responsibilitiesកំណត់ និងកាត់បន្ថយហានិភ័យដែលប៉ះពាល់ផ្នែកផ្លូវច្បាប់ និងកេរ្តិ៍ឈ្មោះរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ។អនុវត្ត និងធានាបាននូវប្រតិបតិ្តការប្រចាំថ្ងៃរបស់គ្រឹះស្ថាន ឲ្យអនុលោមតាមច្បាប់ បទប្បញ្ញតិ្ត គោលការណ៍ នីតិវិធីរបស់គ្រឹះស្ថាន និងស្តង់ដាររួមក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដែលចេញដោយស្ថាប័ននិយតករ ម្ចាស់បំណុល និងអ្នកពាក់ព័ន្ធដទៃទៀត។ការរៀបចំ ថែរក្សា និងធ្វើបច្ចុប្បន្នភាព គោលការណ៍ ប្រតិបត្តិតាម របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ។ដើរតួជាអ្នកទំនាក់ទំនងរវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក និងនិយតករ NBC/ FIU និងមេធាវីខាងក្រៅ ឬក្រុមហ៊ុនច្បាប់។អនុវត្តមុខងាររបស់មន្ត្រីប្រឆាំងការសំអាតសាច់ប្រាក់ ករណីចាំបាច់ និង ធានាបាននូវការអនុវត្តគោលការណ៍ ប្រឆាំងការសំអាតសាច់ប្រាក់ របស់គ្រឹះស្ថានឲ្យមានប្រសិទ្ធភាព។រាយការណ៍ជាទៀងទាត់ ឬជាយថាហេតុលើបញ្ហា ប្រតិបត្តិតាម និង ការសម្អាតសាច់ប្រាក់ ទៅក្រុមប្រឹក្សាភិបាលដែលទទួលខុសត្រូវ។Job Requirementsបរិញ្ញាប័ត្រច្បាប់ពីស្ថាប័នដែលមានកេរ្តិ៍ឈ្មោះ ឬបរិញ្ញាបត្រជាន់ខ្ពស់ជាអាទិភាព ។មានបទពិសោធន៍យ៉ាងតិច០៣ ឆ្នាំ ទាក់ទងនឹងការត្រួតពិនិត្យផ្ទៃក្នុង ឬសវនកម្មនៅក្នុងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។មានអាយុចាប់ពី ២៥ឆ្នាំ ដល់៤០ឆ្នាំ។ត្រូវមានការវិភាគ និងវិនិច្ឆ័យល្អ។មានទំនាក់ទំនងល្អ និងជំនាញបញ្ចុះបញ្ចូល។មានអត្តចរិត និងសុខភាពល្អ រីករាយនឹងការងារ។ចេះភាសាអង់គ្លេស សរសេរ និងនិយាយបានល្អ។មានចំណេះដឹងខាងផ្នែកកុំព្យូទ័រ ដូចជា Ms. Word, ExcelPowerPoint, Email។ អាចធ្វើដំណើរតាមបណ្ដាសាខាខេត្តផ្សេងៗបាន។How To Applyពាក្យសុំបម្រើការងារចែកជូនដោយ ឥតគិតថ្លៃ នៅការិយាល័យកណ្តាល គ្រប់បណ្តាសាខាទូរទាំងខេត្តក្រុង និងគេហទំព័ររបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដោយភ្ជាប់មកជាមួយនូវឯកសារថតចម្លងដូចជា៖សញ្ញាបត្រ អត្ត សញ្ញាណ ប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណបើកបរ និងលិខិតបញ្ជាក់ផ្សេងៗ ។ការិយាល័យកណ្តាល ៖ អគារលេខ២៤ ផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ទំនាក់ទំនងព័ត៌មាន ៖ (855) 23 888 879 / 87 999 291 / 093 447 799 ឬ E-mail: recruitment@mohanokor.comគេហទំព័រ ៖ www.mohanokor.com , គេហទំព័រសង្គម (Facebook)៖ www.facebook.com/Mohanokorផុតកំណត់ទទួលពាក្យ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០ល្ងាច ៕Company Descriptionគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាមួយនឹងតំបន់ប្រតិបត្តិការទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់ គ្រឹះស្ថានត្រូវការជ្រើសរើស បុគ្គលិក ជាច្រើននាក់ សម្រាប់បម្រើការងារនៅតាមបណ្ដាសាខាខេត្តក្រុង ។
Job Application Tips
- Tailor your resume to highlight relevant experience for this position
- Write a compelling cover letter that addresses the specific requirements
- Research the company culture and values before applying
- Prepare examples of your work that demonstrate your skills
- Follow up on your application after a reasonable time period