មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ជួបគ្នា នៅច្រកអូរស្មាច់

ភ្នំពេះ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នា ទៅវិញទៅមក ក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំង ក្នុងមុខតំណែងថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕ Related Items

មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ជួបគ្នា នៅច្រកអូរស្មាច់

ភ្នំពេះ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នា ទៅវិញទៅមក ក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំង ក្នុងមុខតំណែងថ្មីនេះ។

ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។

តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕

Related Items