Articles by PT102

12 articles found

មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ជួបគ្នា នៅច្រកអូរស្មាច់

មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ជួបគ្នា នៅច្រកអូរស្មាច់

ភ្នំពេះ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នា ទៅវិញទៅមក ក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំង ក្នុងមុខតំណែងថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ៕ Related Items

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ចើញចូលរួមពិធីជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី

លោកអភិសន្តិបណ្ឌិត ស សុខា អញ្ចើញចូលរួមពិធីជូនដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ : នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ចើញចូលរួមពិធីជូនដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ធិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល ប្រភព រូបភាព : ក្រសួងមហាផ្ទៃ Related Items

អភិបាលខេត្តតាកែវ ដឹកនាំគណ:ប្រតិភូទស្សនកិច្ចសិក្សាស្វែងយល់ ក្នុងកសិដ្ឋានចិញ្ចឹមបង្កងនិងត្រី នៅចិន

អភិបាលខេត្តតាកែវ ដឹកនាំគណ:ប្រតិភូទស្សនកិច្ចសិក្សាស្វែងយល់ ក្នុងកសិដ្ឋានចិញ្ចឹមបង្កងនិងត្រី នៅចិន

ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោក វី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំគណ:ប្រតិភូ ទៅទស្សនកិច្ចសិក្សាស្វែងយល់ ក្នុងកសិដ្ឋានចិញ្ចឹមបង្កង និងត្រី នៅសង្កាត់ឆាងសា ក្រុងឈុនហ័រ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ។ ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល ប្រភព រូបភាព : រដ្ឋបាលខេត្តតាកែវ Related Items

លោក Trump នឹងមកដល់ប្រទេសម៉ាឡេស៊ី មុនកិច្ចប្រជុំកំពូលអាស៊ាន ចំពេលមានជម្លោះពាណិជ្ជកម្ម
Technology

លោក Trump នឹងមកដល់ប្រទេសម៉ាឡេស៊ី មុនកិច្ចប្រជុំកំពូលអាស៊ាន ចំពេលមានជម្លោះពាណិជ្ជកម្ម

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងមកដល់ប្រទេសម៉ាឡេស៊ីសម្រាប់ជើងទីមួយនៃដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដែលគ្របដណ្តប់លើប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាលើកដំបូងរបស់លោកទៅកាន់តំបន់មួយដែលកំពុងរងផលប៉ះពាល់ដោយពន្ធគយពាណិជ្ជកម្មដ៏ខ្លាំងក្លារបស់លោកចាប់តាំងពីឡើងកាន់តំណែងកាលពីខែមករា។ មន្ត្រីសេដ្ឋកិច្ចកំពូលៗមកពីសហរដ្ឋអាមេរិក និងចិនបានចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃសៅរ៍ នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគូសផ្លូវឆ្ពោះទៅមុខ បន្ទាប់ពីលោក ត្រាំ បានគំរាមកំហែងពន្ធគយថ្មី 100 ភាគរយលើទំនិញចិន និងទីក្រុងប៉េកាំងបានពង្រីកការគ្រប់គ្រងការនាំចេញលើមេដែក និងរ៉ែដ៏កម្រ។ កិច្ចពិភាក្សានេះមានគោលបំណងបើកផ្លូវសម្រាប់កិច្ចប្រជុំដ៏សំខាន់មួយរវាងលោក Trump និងប្រធានាធិបតីចិន Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះ នៅឯកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង ដែលអាចនាំមកនូវកិច្ចព្រមព្រៀងមួយចំនួនលើពន្ធគយ ការគ្រប់គ្រងបច្ចេកវិទ្យា និងការទិញសណ្តែកសៀងរបស់ចិនពីសហរដ្ឋអាមេរិក។ មន្ត្រីសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក Trump នឹងជួបជាមួយ Emir Tamim bin Hamad Al Thani របស់ប្រទេសកាតា និងនាយករដ្ឋមន្ត្រី Sheikh Mohammed bin Abdulrahman bin Jassim Al Thani នៅលើយន្តហោះ Air Force One ក្នុងអំឡុងពេលឈប់ចាក់ប្រេងនៅប្រទេសកាតា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដោយមានបទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្គាហ្សា។ មន្ត្រីរូបនេះបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលបានស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល នឹងចូលរួមជាមួយលោក Trump នៅប្រទេសកាតា។ លោក Trump នឹងមកដល់នៅព្រឹកថ្ងៃអាទិត្យនៅទីក្រុងគូឡាឡាំពួរ សម្រាប់ដំណើរទស្សនកិច្ចដ៏វែងឆ្ងាយបំផុតរបស់លោកនៅក្រៅប្រទេស ចាប់តាំងពីលោកបានវិលត្រឡប់មកសេតវិមានវិញកាលពីខែមករា។ នៅពេលដែលលោកចាកចេញពីសេតវិមាននៅល្ងាចថ្ងៃសុក្រ លោក Trump បានបង្ហាញទំនុកចិត្តថា លោកនឹងមាន “កិច្ចប្រជុំដ៏ល្អ” ជាមួយមេដឹកនាំចិន។ លោកបានប្រាប់អ្នកយកព័ត៌មានថា “យើងមានរឿងជាច្រើនដែលត្រូវនិយាយជាមួយប្រធានាធិបតី Xi ហើយលោកមានរឿងជាច្រើនដែលត្រូវនិយាយជាមួយយើង”។ ប្រែសម្រួលដោយ៖ សយ រិទ្ធី Related Items

លោក Zelensky និងក្រុមអ្នកគាំទ្រអឺរ៉ុបចាប់ផ្តើមខ្វែងគំនិតគ្នាជុំវិញបញ្ហាអាវុធចំងាយឆ្ងាយ

លោក Zelensky និងក្រុមអ្នកគាំទ្រអឺរ៉ុបចាប់ផ្តើមខ្វែងគំនិតគ្នាជុំវិញបញ្ហាអាវុធចំងាយឆ្ងាយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RTក្រុមអ្នកគាំទ្រអឺរ៉ុបរបស់អ៊ុយក្រែនមិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការស្តីពីការផ្តល់សិទ្ធិឱ្យទីក្រុងកៀវចូលទៅកាន់អាវុធរយៈចម្ងាយឆ្ងាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រនោះទេ។ លោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer និងសមភាគីហូឡង់ និងដាណឺម៉ាក លោក Dick Schoof និងលោក Mette Frederiksen បានចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងគោលបំណងបង្ហាញការគាំទ្រផ្នែកយោធាបន្ថែមសម្រាប់ទីក្រុងគៀវ។ លោកZelensky ត្រូវបានគេរំពឹងថានឹងស្វែងរកអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀតបន្ទាប់ពីការបដិសេធរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការផ្តល់ឱ្យគាត់នូវលទ្ធភាពប្រើប្រាស់មីស៊ីល Tomahawk ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានសេចក្តីថ្លែងការណ៍ពីលោក Rutte ថាអ៊ុយក្រែនមានសិទ្ធិក្នុងការបំពាក់អាវុធរយៈចម្ងាយឆ្ងាយក៏ដោយ ក៏មិនមានសេចក្តីថ្លែងការណ៍ណាមួយត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់សំណើរបស់គៀវនោះទេ។ ប្រធានអង្គការណាតូបាននិយាយថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវរួចហើយ រួមទាំងប្រព័ន្ធការពារដែនអាកាស Patriot និងប្រព័ន្ធរ៉ុក្កែត HIMARS និង ATACMS៕ ប្រែសម្រួល៖ស៊ុនលី https://www.rt.com/news/626927-zelensky-backers-long-range-missiles Related Items

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅម៉ាឡេស៊ី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តបតាមការ អញ្ជើញរបស់លោក ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល អាស៊ានឆ្នាំ២០២៥។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ច មកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។ ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូល​ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ាន ការជំរុញកិច្ចប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ ជាមួយបណ្តាដៃគូខាងក្រៅ ការដោះស្រាយបញ្ហាប្រឈមនានា ក្នុងតំបន់ និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួ សម្តេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនផងដែរ ដើម្បីពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី លើបញ្ហានានា ដែលមានផលប្រយោជន៍ទៅវិញទៅមក និងក្តីកង្វល់រួម ។ ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ សម្ដេចធិបតីក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយភាគីថៃផងដែរ ដោយមានវត្ដមានប្រធានាធិបតីអាមេរិកធ្វើជាសាក្សី ហើយដែលតាមគ្រោងទុកកិច្ចព្រមព្រៀងសន្ដិភាពនេះនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕ ដោយ៖​ ដារាត់| ដើមអម្ពិល Related Items

អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញពីរបៀបថែទាំដើមឈើដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន

អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញពីរបៀបថែទាំដើមឈើដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន

ពោធិ៍សាត់÷ នៅព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៥ លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះពិនិត្យ បង្ហាត់បង្ហាញ ពីរបៀបថែទាំដើមឈើ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបែងចែកការងារ សម្អាតអនាម័យ បរិស្ថាន សោភ័ណភាព នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឆាយ គឹមម៉ុង អភិបាលនៃគណះអភិបាលស្រុកបាកាននិងមន្ត្រីរាជការមួយចំនួនទៀតផងដែរ។ ក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ ក៍សូមអំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើងថែមទៀត៕ ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់ ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល) Related Items

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត Maxim Behar ប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២១ តុលា នេះ។ ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅកម្ពុជា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ប៊ុលហ្គារី ឱ្យកាន់តែមានភាពប្រសើរឡើង។ តាមរយៈជំនួបនេះ លោកបណ្ឌិត Maxim Behar បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់ការអនុញ្ញាតឱ្យរូបលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ។ ភ្ជាប់ជាមួយគ្នានោះ លោក ក៏បានធ្វើការកត់សម្គាល់លើការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ហើយលោកនឹងពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះទៅជម្រាប ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប៊ុលហ្គារី នៅពេលដែលលោកធ្វើមាតុភូមិនិវត្តន៍។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត ដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម ក៏ដូចជាស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីក្របខណ្ឌគោលនយោបាយនានារបស់កម្ពុជា លើការជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការវិនិយោគពីវិស័យឯកជន ដែលសុទ្ធសឹងជាការងារស្នូលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់នាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី និង លោកបណ្ឌិតប្រធានទី១ នៃសភាពាណិជ្ជកម្មប៊ុលហ្គារី សង្ឃឹមថាភាគីទាំងពីរ កម្ពុជា-ប៊ុលហ្គារី នឹងមានការចាប់ដៃសហការលើកិច្ចការពាក់ព័ន្ធនានាជាពិសេសលើការងារវិនិយោគ ឱ្យបានកាន់តែប្រសើរឡើងនាពេលអនាគត៕ Related Items

ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាថ្ងៃ​ 21/10/2025
Technology

ព័ត៌មានអន្តរជាតិសំខាន់ៗប្រចាថ្ងៃ​ 21/10/2025

លោក Trump អះអាងថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះសង្គ្រាម ជាមួយនឹងរុស្សីដាច់ខាត លោក Trump អះអាងថា អ៊ុយក្រែន នឹងមិនអាចយកឈ្នះសង្គ្រាម ជាមួយនឹងរុស្សីដាច់ខាត ‎សមាជិកសភា ពីររូបមកពីគណបក្សប្រឆាំងរបស់ថៃ ចោទថា Sino-Thai Tower ជាមជ្ឈមណ្ឌលបោកប្រាស់ ‎សមាជិកសភា ពីររូបមកពីគណបក្សប្រឆាំងរបស់ថៃ ចោទថា Sino-Thai Tower ជាមជ្ឈមណ្ឌលបោកប្រាស់ ‎លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រី ស្ត្រីដំបូង របស់ប្រទេសជប៉ុន ‎លោកស្រី Sanae Takaichi បានក្លាយជានាយករដ្ឋមន្ត្រី ស្ត្រីដំបូង របស់ប្រទេសជប៉ុន នាយករដ្ឋមន្ត្រីឥណ្ឌាថា ប្រទេសជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos នាយករដ្ឋមន្ត្រីឥណ្ឌាថា ប្រទេសជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos អាមេរិក មិនចូលរួមជាមួយអឺរ៉ុប ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីឡើយ អាមេរិក មិនចូលរួមជាមួយអឺរ៉ុប ក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីឡើយ Related Items

កម្ពុជា-ម៉ារ៉ុក ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ

កម្ពុជា-ម៉ារ៉ុក ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ

ភ្នំពេញ៖ កម្ពុជា-ម៉ារ៉ុក បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក។ នៅសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក។ ក្នុងជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាអំពីវិធីសាស្ត្រដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍ទៅវិញទៅមក។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ។ បន្ទាប់ពីជំនួប ភាគីទាំងពីរ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលជាឯកសារដ៏សំខាន់ និងជាផែនទីបង្ហាញផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រម៉ារ៉ុក៕ Related Items

ឪពុកម្តាយ និងកូនអាយុ៩ឆ្នាំ ត្រូវបានបាញ់ស្លាប់ក្នុងថ្លុកឈាម នៅក្បែរកាំភ្លើង១ដើមក្នុងផ្ទះមួយកន្លែង ក្នុងទីក្រុង បាងកក ប្រទេសថៃ

ឪពុកម្តាយ និងកូនអាយុ៩ឆ្នាំ ត្រូវបានបាញ់ស្លាប់ក្នុងថ្លុកឈាម នៅក្បែរកាំភ្លើង១ដើមក្នុងផ្ទះមួយកន្លែង ក្នុងទីក្រុង បាងកក ប្រទេសថៃ

បរទេស៖ គេបានប្រទះឃើញសពឪពុកម្តាយ និងកូន ត្រូវគេបាញ់ស្លាប់៣នាក់ ដេកស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះមួយកន្លែង។ កាំភ្លើងមួយដើមត្រូវបានគេប្រទះឃើញនៅក្បែរសាកសព។ សមត្ថកិច្ចថៃកំពុងពង្រាយកម្លាំងជាបន្ទាន់ ដើម្បីស៊ើបអង្កេតរកមូលហេតុ។ នេះបើតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា។ នៅវេលាម៉ោង៩និង០៨នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប៉ុ លោកវរសេនីយ៍ឯក Somsit Santhasana Chok អគ្គនាយកនៃស្ថានីយ៍ប៉ូលីស Bangkok Noi បានទទួលសេចក្តីរាយការណ៍ថា មានមនុស្សត្រូវបានគេបាញ់នៅក្នុងផ្ទះមួយនៅក្នុងសង្កាត់ Ban Chang Lo ខណ្ឌ Bangkok Noi ទីក្រុងបាងកក។ ភ្លាមៗនោះលោកបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុជាមួយមន្ត្រីពាក់ព័ន្ធ។ នៅកន្លែងកើតហេតុគេបានរកឃើញសពចំនួន៣នាក់គឺឪពុក (អាយុ២៩ឆ្នាំ) ម្តាយ(អាយុ៤២ឆ្នាំ) និងកូនស្រីអាយុ៩ឆ្នាំ។ គេប្រទះឃើញគេបាញ់ស្លាប់ក្នុងថ្លុកឈាមក្នុងផ្ទះ ។ គេក៏បានប្រទះឃើញអាវុធខ្លីមួយដើមមិនស្គាល់ម៉ាក ដេកក្បែរនោះផងដែរ។ តាមការសាកសួរស្ត្រីមេផ្ទះខាងលើបានរៀបរាប់ថា វេលាម៉ោង៩និង០០នាទីនាងជាមេផ្ទះបានចូលទៅសម្អាតស្រាប់តែឃើញសពទាំង៣នាក់ដេកស្លាប់ក្នុងផ្ទះមានឈាមយ៉ាងច្រើន។ ភ្លាមៗនោះនាងបានទូរស័ព្ទទៅម្តាយរបស់ម្ចាស់ផ្ទះ ប៉ុន្តែម្តាយរបស់ម្ចាស់ផ្ទះមិនហ៊ានចូលផ្ទះទេ ទើបនាងប្រញាប់ទូរស័ព្ទទៅសមត្ថកិច្ចដើម្បីស៊ើបអង្កេត ៕ ប្រែសម្រួលៈ ណៃ តុលា Related Items

នាយករដ្ឋមន្ត្រីឥណ្ឌាថា ប្រទេសជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos
Science

នាយករដ្ឋមន្ត្រីឥណ្ឌាថា ប្រទេសជាច្រើនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា ប្រទេសជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos របស់ឥណ្ឌា-រុស្ស៊ី បន្ទាប់ពីបានឃើញពីរបៀបដែលមីស៊ីលបង្ហាញខ្លួននៅក្នុងជម្លោះរបស់ប្រទេសឥណ្ឌាជាមួយប៉ាគីស្ថានកាលពីដើមឆ្នាំនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់បុគ្គលិកកងទ័ពជើងទឹកនៅលើនាវា INS Vikrant ក្នុងអំឡុងពេលពិធីបុណ្យ Diwali ប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ លោក Modi បាននិយាយថា ឈ្មោះ ‘BrahMos’ ធ្វើឱ្យមានការភ័យខ្លាចនៅក្នុងចិត្តរបស់មនុស្សមួយចំនួន។ លោកបាននិយាយថា “កាំជ្រួចរបស់យើងដូចជា BrahMos និង Akash បានបង្ហាញពីសមត្ថភាពរបស់ពួកគេនៅក្នុងប្រតិបត្តិការ Sindoor” ដោយសំដៅទៅលើឈ្មោះកូដដែលប្រើសម្រាប់ការប្រឈមមុខគ្នាផ្នែកយោធារយៈពេលបួនថ្ងៃរបស់ប្រទេសឥណ្ឌាជាមួយប៉ាគីស្ថានក្នុងខែឧសភា។ លោក Modi បានបន្ថែមថា៖ «ឥឡូវនេះ ប្រទេសជាច្រើនក្នុងពិភពលោកចង់ទិញមីស៊ីលទាំងនេះ»។ BrahMos Aerospace គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ឥណ្ឌា-រុស្ស៊ី ដែលដាក់ឈ្មោះតាមទន្លេ Brahmaputra និង Moskva ។ អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិរបស់ប្រទេសឥណ្ឌាមានភាគហ៊ុន 50.5% នៅក្នុងក្រុមហ៊ុននេះ ខណៈដែល NPO Mashinostroyenia របស់រុស្ស៊ីមានភាគហ៊ុន 49.5% ។ ប្រែសម្រួលៈ ណៃ តុលា Related Items