Friday, October 10, 2025

Articles by Sok Sovann

2 articles found

ថៃ ពង្រឹងសន្តិសុខនៅភាគខាងត្បូងកាន់តែខ្លាំង ដោយរឹតបន្តឹងការចេញចូលរបស់មនុស្សមានសញ្ជាតិ២
Technology

ថៃ ពង្រឹងសន្តិសុខនៅភាគខាងត្បូងកាន់តែខ្លាំង ដោយរឹតបន្តឹងការចេញចូលរបស់មនុស្សមានសញ្ជាតិ២

Connect with us ក្រោយមានការវាយប្រហារឥតដកដៃពីសំណាក់ក្រុមផ្តាច់ខ្លួនភាគខាងត្បូងនិងការចុះពិនិត្យរបស់រដ្ឋមន្ត្រីការពារជាតិ ពេលនេះប្រទេសថៃ រឹតតែក្តៅចិត្ត ឈានដល់ការចាត់វិធានការតឹងរ៉ឹងតាមរយៈការរឹតបន្តឹងការចេញចូលរបស់មនុស្សមានសញ្ជាតិ២នៅខេត្តភាគខាងត្បូង និងបង្កើនការឃ្លាំមើលថែមទាំងពង្រឹងសន្តិសុខកម្រិតខ្ពស់។ (រូបថត៖ Khaosod) សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែតុលាឆ្នាំ២០២៥ បញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (ISOC) បានរួមកម្លាំងជាមួយយុទ្ធភូមិភាគ៤ បង្កើនសន្តិសុខនៅតាមបណ្តាខេត្តភាគខាងត្បូងដែលកំពុងវឹកវរខ្លាំង ជាពិសេសពិនិត្យយ៉ាងហ្មត់ចត់និងដាក់កំហិតខ្លាំងបំផុតលើការចេញចូលរបស់នរណាដែលមានសញ្ជាតិពីរ។ ISOC ក៏អំពាវនាវឲ្យគ្រប់អង្គភាពសន្តិសុខក្នុងស្រុក ធ្វើប្រតិបត្តិការចារកម្មផងដែរ ដើម្បីធានាសុវត្ថិភាពជាសាធារណៈ។ ទន្ទឹមនឹងការពង្រឹងសន្តិសុខនេះ នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ប្រកាសថា លោកក៏នឹងចុះទៅពិនិត្យភាគខាងត្បូងដែរនៅថ្ងៃសៅរ៍ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងប្រយុទ្ធនៅទីនោះ។ (រូបថត៖ Khaosod) Anutin បញ្ជាក់ថា ក្នុងដំណើរនេះ លោកនឹងពិនិត្យស្ថានការណ៍និងកោះប្រជុំជាមួយកងទ័ពភាគខាងត្បូង មជ្ឈមណ្ឌលរដ្ឋបាលខេត្តព្រំដែនខាងត្បូង និងអភិបាលខេត្ត ដើម្បីប្រមូលព័ត៌មានឲ្យបានច្រើនតាមតែអាចធ្វើទៅបានអំពីស្ថានភាពទីនោះ។ សូមជម្រាបជាថ្មី ការវាយប្រហាររាល់ថ្ងៃ ធ្វើឲ្យតំបន់ភាគខាងត្បូងប្រទេសថៃធ្លាក់ចូលភាពវឹកវរខ្លាំងទៅៗ ចំណែកប្រជាជនត្រូវរស់នៅក្នុងភាពភ័យខ្លាចគ្មានក្តីសុខ ព្រោះថា ត្រឹមរយៈពេល៤ថ្ងៃចុងក្រោយ កើតមានការវាយប្រហារធំៗចំនួន៤លើក នៅក្នុង៣ខេត្តផ្សេងគ្នា។ ក្នុងរយៈពេល៤ថ្ងៃមកនេះ ហេតុការណ៍ធំបំផុតគឺកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី៥ ដែលជាករណីក្រុមចោរចូលប្លន់ហាងមាស Yaowarat Krungthep ក្នុងផ្សារទំនើប Big C នៅស្រុក Su-ngai Kolok នៃខេត្ត Narathiwat ដោយប្លន់គ្រឿងអលង្ការអស់ជាង ១លានដុល្លារអាមេរិក។ (រូបថត៖ Khaosod) ក្រោយមក នៅរំលងអធ្រាត្រថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារ, ក្រុមបះបោរបានបន្តបំផ្ទុះគ្រាប់បែកដល់ខេត្ត Pattani។ ប៉ូលិសបញ្ជាក់ថា ជនបះបោរមួយក្រុមមានគ្នា៥ទៅ៦នាក់ បានចាប់ចងនិងប្លន់យកកាំភ្លើងពីឆ្មាំសន្តិសុខនៅឯសាកលវិទ្យាល័យ Fatoni ក្នុងស្រុក Yarang រួចក៏បំផ្ទុះទូ ATM របស់ធនាគារ Islamic Bank នៅក្បែរនោះ ប៉ុន្តែមិនអាចលួចយកលុយបានទេ។ ចូលដល់រាត្រីថ្ងៃអង្គារ នាវេលាម៉ោង៩:២៤នាទីយប់ ក្រុមផ្តាច់ខ្លួនបានបំផ្ទុះគ្រាប់បែកចំនួន៣គ្រាប់នៅមុខមជ្ឈមណ្ឌលយុវជនក្រុង Yala ក្នុងស្រុក Muang នៃខេត្ត Yala វិញម្តង ប៉ុន្តែមិនមានការបញ្ចេញរបាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេ។ នៅខេត្ត Yala ដដែលនេះ កាលពីរាត្រីថ្ងៃពុធ មានការវាយប្រហារបំផ្ទុះគ្រាប់បែកចំនួន៨គ្រាប់ទៀត ចន្លោះម៉ោង ៨យប់ដល់ម៉ោង១១យប់ យ៉ាងណាក៏គ្មានរបាយការណ៍អំពីមនុស្សស្លាប់ដដែល៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ថៃ ផ្លាស់ប្តូរមេទ័ពនៅភាគខាងត្បូង ព្រោះវឹកវរខ្លាំង ខណៈ៤ថ្ងៃ ផ្ទុះការវាយប្រហារនៅ៣ខេត្តផ្សេងគ្នា Related Topics:ប្រទេសថៃ​អំពើហិង្សា​នៅ​ភាគខាងត្បូងថៃFeatured You may like [វិចារណកថា​​] សម្តី​អានុទី​ន​សាប​​​​​ដូចទឹក ក្នុង​​​​អំណាច​មាន​​ដែន​កំណត់​ មេគុក​ចង់​យក​​លោក ថាក់ស៊ីន ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​អ្នក​ទោស គ្រោះថ្នាក់តាមដងផ្លូវនៅប៉ាតាយ៉ាកើនឡើង ខណៈប៉ូលិសចរាចរណ៍ថៃចាប់ផាកយកលុយ តែពីជនបរទេស ថៃ​រាយការណ៍​ករណី​គ្រុនផ្តាសាយ​ជាង ៧០០​ ០០០​នាក់ និង​ស្លាប់ ៦១នាក់​ក្នុង​ឆ្នាំ​នេះ ប្រទេសចំនួន៤នៅអាស៊ីកំពុងរងគ្រោះខ្លាំងដោយសារទឹកជំនន់ លោក ត្រាំ ផ្ញើ​លិខិត​ប្រាប់​នាយករដ្ឋមន្ត្រី​ថៃ ឲ្យ​ដោះស្រាយ​ភាពតានតឹង​តាម​ព្រំដែនជាមួយ​កម្ពុជា ព័ត៌មានពេញនិយម សន្តិសុខសង្គម៤ ថ្ងៃ ago ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ផ្អើល​ទាំងកណ្ដាល​យប់ ឮ​ស្នូរ​បាញ់កាំ​ជ្រួច​ស្មាន​តែ​ផ្ទុះ​អាវុធពី​ភាគីថៃ ព័ត៌មានជាតិ២ ថ្ងៃ ago ក្រុមហ៊ុន PTT (ខេមបូឌា) ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល ដោយផ្អាកនាំចូលប្រេងពីថៃ ព័ត៌មានជាតិ៣ ថ្ងៃ ago ប្រតិភូយោធាប្រទេសជប៉ុន ចិន រុស្ស៊ី និងអូស្ត្រាលី នឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងវិស័យយោធា ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ ព័ត៌មានជាតិ៥ ថ្ងៃ ago កំហឹងរឿងទារប្រាក់១០ម៉ឺនរៀល ប្រែក្លាយជាករណីប៉ុនប៉ងមនុស្សឃាត ព័ត៌មានជាតិ១ សប្តាហ៍ ago បង្រ្កាបជនពាល! ប៉េអឹមកម្ពុជា ចាប់ខ្លួនជនជាតិថៃ២នាក់ បន្ទាប់ពីបាញ់បោះសេរីនៅក្នុងក្រុងប៉ោយប៉ែត ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago ថៃ​ចាប់ផ្តើម​សាងសង់​របង​ព្រំដែន​ដំបូង​ជាមួយ​កម្ពុជា​នៅខេត្ត​​ស្រះកែវ ព័ត៌មានជាតិ៥ ថ្ងៃ ago យោធភូមិភាគទី៥កម្ពុជា បញ្ជាក់ជំហរមិនជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ តាមការស្នើសុំភាគីថៃ

រញ្ជួយដីស្ងប់ តែប្រធានាធិបតីហ្វីលីពីន ចេញបញ្ជាជម្លៀសមនុស្សនិងបិទសាលារៀន

រញ្ជួយដីស្ងប់ តែប្រធានាធិបតីហ្វីលីពីន ចេញបញ្ជាជម្លៀសមនុស្សនិងបិទសាលារៀន

នៅព្រឹកថ្ងៃសុក្រទី១០ខែតុលាឆ្នាំ២០២៥ ប្រទេសហ្វីលីពីន បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ឈានដល់ការទាញសញ្ញាព្រមានរលកយក្សស៊ូណាមិ។ យ៉ាងណា ដ្បិតតែពេលនេះស្ថានការណ៍ធូរស្រាលនិងការព្រមានស៊ូណាមិត្រូវដកចេញវិញហើយក៏ពិតមែន ប៉ុន្តែប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានចេញបញ្ជាឲ្យជម្លៀសប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រ នៅភាគកណ្តាលនិងខាងត្បូងប្រទេស ខណៈសាលារៀនមួយចំនួន ក៏ត្រូវបិទទ្វារផងដែរ។ តាមការផ្សាយរបស់ BBC, រញ្ជួយដីកម្រិត៧.៦រ៉ិចទ័រ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នាវេលាម៉ោង៩:៤៦នាទីព្រឹក ឈានដល់ការព្រមានអំពីរលកយក្សស៊ូណាមិកម្ពស់រហូតដល់៣ម៉ែត្រ ហើយឥទ្ធិពលរបស់វាក៏រាលដាលដល់ប្រទេសឥណ្ឌូណេស៊ី ឈានដល់ការព្រមានដូចគ្នា។ តាមរយៈបណ្តាញសង្គម Facebook, លោក Marcos បង្ហោះថា ត្រូវមានការជម្លៀសមនុស្សចេញពីតំបន់ឆ្នេរ ខណៈក្រុមស្វែងរកនិងជួយសង្គ្រោះ នឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗ។ ទន្ទឹមនោះ លោក​​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​តាមតំបន់​ដែល​រងគ្រោះ ​ត្រូវរើ​ទៅ​កាន់​ទីទួលសុវត្ថិភាពនិង​នៅ​ឲ្យ​ឆ្ងាយ​ពីឆ្នេរ​រហូត​ដល់​អាជ្ញាធរ​ប្រកាស​ថា​វា​មាន​សុវត្ថិភាព។ នៅទីក្រុង Iloilo ភាគកណ្តាលប្រទេសហ្វីលីពីន សាលារៀនមួយចំនួនត្រូវផ្អាក ស្របពេលការងារនៅសាលាក្រុងក៏ត្រូវលុបចោលផងដែរ ដើម្បីអនុញ្ញាតឲ្យបុគ្គលិកទាំងឡាយ ទៅផ្ទះមើលក្រុមគ្រូសារនិងពិនិត្យផ្ទះសម្បែង។ សូមជម្រាបថា គ្រោះរញ្ជួយដីថ្ងៃសុក្រ កើតឡើងខណៈហ្វីលីពីន មិនទាន់ធូរស្បើយពីគ្រោះធម្មជាតិជាច្រើន ដែលបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសនេះផង។ ជាក់ស្តែងកាលពីសប្តាហ៍មុន ការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បានវាយប្រហារទីក្រុងឆ្នេរសមុទ្រ Bogo ក្នុងខេត្ត Cebu ដោយសម្លាប់មនុស្ស ៧៤នាក់ និងរបួសជាង ៥០០នាក់៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ឥណ្ឌូណេស៊ី ក៏​ប្រកាស​សញ្ញា​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ​ដែរ ក្រោយ​រញ្ជួយ​ដីដ៏​ខ្លាំង​នៅ​ហ្វីលីពីន