យើងកំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព ដើម្បីបំពេញមុខតំណែងខាងក្រោម ៖មុខតំណែងបុគ្គលិកជាន់ខ្ពស់ នៃការិយាល័យផែនការកាលបរិច្ឆេទ៖ 24/07/2025 - ថ្ងៃផុតកំណត់៖ 25/08/2025ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 2 រូបទីតាំង ៖ Phnom Penhតួនាទី និងការទទួលខុសត្រូវចម្បងៗធ្វើការសិក្សាស្រាវជ្រាវដើម្បីអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងផ្តួចផ្តើមអភិវឌ្ឍន៍ផលិផលថ្មី។ធ្វើការសិក្សាវាយតម្លៃផលិតផលដែលមានស្រាប់ដើម្បីកែលម្អអោយស្របតាមតម្រូវការអតិថិជន និងនិន្នាការទីផ្សារ។ផ្ដួចផ្តើមគំនិតរៀបចំផែនការយុទ្ធសាស្រ្ត៣ ឆ្នាំ រំកិល សម្រាប់ធនាគារ ។សម្របសម្រួលរៀបចំរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារស្របតាមបទបញ្ញត្តិធនាគារជាតិធ្វើការប្រមូលទិន្នន័យដើម្បីវិភាគនិន្នាការឧស្សាហកម្មដែលកំពុងរីកចម្រើនលក្ខខណ្ឌសេដ្ឋកិច្ច និងការគំរាមកំហែង ការប្រកួតប្រជែងដើម្បីរៀបចំផែនការយុទ្ធសាស្ត្រអាជីវកម្មតាមដាន វាយតម្លៃ និងធ្វើការវិភាគលទ្ធផល នៃការអនុវត្តផែនការយុទ្ធសាស្រ្តអាជីវកម្មសិក្សាពីបច្ចេកវិទ្យាធនាគារឌីជីថល ដើម្បីអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តអាជីវកម្ម ស្របតាមគោល ដៅ របស់ធនាគារ ផ្តួចផ្តើមគំនិតយុទ្ធសាស្រ្តធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការធនាគារ និងបណ្តាញសាខា ដើម្បីបង្កើនប្រសិទ្ធភាព និងការពេញចិត្តដល់អតិថិជនធ្វើការទំនាក់ទំនង និងសហការជាមួយនាយកដ្ឋានផ្សេងៗ ដើម្បីធានាបានការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មមាន ប្រសិទ្ធភាពខ្ពស់បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ជូនរបស់ប្រធាននាយកដ្ឋាន។គុណវុឌ្ឍិនិងសមត្ថភាពមានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ, ការគ្រប់គ្រងអាជីវកម្ម ឬ សញ្ញាបត្រ ដែលពាក់ព័ន្ធមានបទពិសោធន៍យ៉ាងតិច ៥ ឆ្នាំក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រអាជីវកម្ម ការអភិវឌ្ឍន៍ផលិតផល សេវាកម្ម ឬតួនាទីពាក់ព័ន្ធក្នុងវិស័យធនាគារ ឬសេវាកម្មហិរញ្ញវត្ថុ។ភាសា អង់គ្លេស អាច ប្រើការ បាន ទាំង ការ អាន សរសេរ និង និយាយចេះប្រើប្រាស់កម្មវិធី Microsoft Office, Word and Excel, Emailមានជំនាញក្នុងការ ច្នៃ ប្រឌិតដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងផលិតផលថ្មីមានជំនាញក្នុងការសម្របសម្រួល ទំនាក់ទំនង និងគ្រប់គ្រង។ប្រាក់បៀវត្សន៍ និងអត្ថប្រយោជន៍ផ្សេងៗប្រាក់បៀវត្សសមរម្យតាមទីផ្សារការងារការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ស្នាដៃការងារល្អ ប្រាក់អតីតភាពការងារទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលបុត្ររបស់និយោជិត ឬភរិយារបស់និយោជិតទទួលបានប្រាក់ឧបត្ថម្ភផ្សេងលើថ្លៃ សុខភាព សិក្សាបង្កើនសមត្ថភាព ឯកសណ្ឋាន អាហារប្រចាំថ្ងៃ ការធ្វើការបន្ថែមម៉ោងជាដើមទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ និងសុខភាព ពីក្រុមហ៊ុនឯកជន និង បសសធ្វើការ ៥ថ្ងៃក្នុងមួយសប្ដាហ៍ (ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)ទទួលបានការឈប់សម្រាក់ប្រចាំឆ្នាំ និង បុណ្យជាតិតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទទួលបានឳកាសបណ្តុះបណ្តាលជាច្រើន។របៀបដាក់ពាក្យបេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV មកតាមរយៈ jobs@ardb. com. kh ឬពិនិត្យមើលព័ត៌មានលម្អិត. មានតែបេក្ខជនដែលជាប់បញ្ជីសម្រាំងតែប៉ុណ្ណោះដែលត្រូវបានទាក់ទងសម្ភាសន៍។ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជានិយោជកដែលផ្តល់ឱកាសស្មើគ្នា អនុវត្តយ៉ាងតឹងរ៉ឹងជាមួយច្បាប់ការងាររបស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗទៀត។Post navigationPrevious បុគ្គលិកឥណទានជាន់ខ្ពស់Next បុគ្គលិកអភិវឌ្ឍន៍គម្រោង
Customize your resume to highlight skills and experiences relevant to this specific position.
Learn about the company's mission, values, products, and recent news before your interview.
Ensure your LinkedIn profile is complete, professional, and matches your resume information.
Prepare thoughtful questions to ask about team dynamics, growth opportunities, and company culture.